ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ នៃស្រុកកំពង់ត្រាច និងស្រុកដងទង់ សរុប៩៧នាក់ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត។ ពិធីសំណេះសំណាលនេះធ្វើឡើក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំស្រុក ឃុំ ការគាំទ្រការអភិវឌ្ឍនានារបស់ឃុំ ស្រុក ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ត្រៀមធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២