Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ និងឯកឧត្តម ច្រឹង គឹមស្រ៊ាន តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច នូវ កុំព្យូទ័រចំនួន ២០គ្រឿង ជូនទៅវិទ្យាល័យកោះសុទិន ស្ថិតនៅឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម
 ថ្ងៃទី 28 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកគណ:កម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច នូវ កុំព្យូទ័រចំនួន ២០គ្រឿង ជូនទៅវិទ្យាល័យកោះសុទិន ស្ថិតនៅឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម និងម៉ាស៊ីនអុកស៊ីហ្សែនចំនួន ៣គ្រឿង ប្រគល់ជូនទៅការិយាលយ័ប្រតិបត្តិសុខាភិបាលស្រុក និងមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ខេត្តកំពង់ចាម រួមនឹងថវិកាសរុបទាំងពីរកន្លែងចំនួន ៧.០៥០.០០០៛ ។ ក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រធានមណ្ឌលសុខភាព ប្រធានប្រតិបត្តិសុខាភិបាលស្រុក គ្រូពេទ្យ បានបង្ហញនូវទឹកចិត្តសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់លើការអប់រំ និងសុខមាលភាពប្រជាពលរដ្ឋក្នុងឃុំកោះសុទិន និងប្រជាពលរដ្ឋទូទាំងប្រទេស ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024