Responsive image
  
ឯកឧត្តម ខៀវ មុត នាំយក ទេយ្យទាន និងអំណោយក្រុមភូមិភាគទី៥ ប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 28 ខែមីនា ឆ្នាំ2024


ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញដឹកនាំគណៈប្រតិភូក្រុម ចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកទេយ្យទាន ប្រគេនដល់វត្តគគីជុំភ្នំខ្វាវ ដែលរួមមាន៖ អង្ក៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ ដែលស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី