នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អមដំណើរដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន : ស្លាដក អង្ករ មី ទឹកសុទ្ធ ម៉ាស និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ នៅវត្តកណ្តោល ស្ថិតនៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។