Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាំយក ទេយ្យទានប្រគេនព្រះសង្ឃ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 27 ខែមីនា ឆ្នាំ2024


ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទាន ដែលរួមមាន៖ អង្ក៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន
ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសុវណ្ណមិគ្គា (ហៅវត្តស្រះចាស់) និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ ដែលស្ថិតក្នុងភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024