នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្តសុវណ្ណសាគរ រួមមានទេយ្យទាន៖ អង្ក៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន និងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវមី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ ដែលស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត៕