Responsive image
  
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពត
 ថ្ងៃទី 26 ខែមីនា ឆ្នាំ2024


នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សេង សេរីបុត្រ អភិបាលរងខេត្តកំពត ដោយមានការចូលរួមពីមន្ទីរជំនាញនានាពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពត ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខេត្ត ក្រុង ស្រុក ការគាំទ្រ ការអភិវឌ្ឍនានារបស់ឃុំ សង្កាត់ ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី