នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សីលវតី ជិន យេន ត្រូវជាម្តាយបង្កើតលោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង១៥នាទី ដោយជរាពាធ ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានជាប់មន្ទីរកិច្ចការនារីខេត្តកំពត ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។