នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ៩.០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួកលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសហភាអន្តរសភា(IPU) បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមចូលរួមមហាសន្និបាតសភាពអន្តរសភាលើកទី១៤៤ នៅនូហ្សាឌួ កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី លើរបៀបវារដូចខាងក្រោម៖ ១-ថវិកា ដោយថវិការមានកំរិត សមាជិកព្រឹទ្ធសភា ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតត្រូវជិះ economic class ។ ២-បែបបទដើម្បីចេញ ចូល កោះbali ឆ្លងកាត់ប្រទេសសិង្ហបូរី ៣- កម្មវិធីដែលគណៈប្រតិភូព្រឹទ្ធសភាទទួលដោយឡែក ។ ៤-កម្មវិធីដែលគណៈប្រតិភូព្រឹទ្ធសភាទទួលរួមជាមួយរដ្ឋភា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងស្រាវជ្រាវ និងលោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ដែលជាមន្ត្រីគណៈប្រតិភូ , លោក កេត ជិន្នរ៉ន ប្រធានលេខាធិការអមគណៈកម្មការទី១ និងកញ្ញា យ៉ិន សូនីតា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១។