នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាត្រៀមចុះបេសកកម្មទៅតាមស្រុកនីមួយៗ នាពេលខាងមុខ និងការងារផ្សេងៗ ៕