នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្រុម ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ ៖ ១-តាមដានសុខភាពសមាជិក និងមន្ត្រីរបស់ការិយាល័យអមក្រុមភូមិភាគទី៨ និងលេខាធិដ្ឋានអមគណៈកម្មការទី១ ។ ២-ផ្តល់យោបល់លើខ្សែវីដេអូព័ត៌មាន បេសកកម្មទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ៣-ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ទៅស្រុកជ័យសែន ខេត្តព្រះវិហារ និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ៤-បទពិសោធន៍ដែលបានទទួលថ្មីៗ ពីកិច្ចប្រជុំនានាកន្លងមក ។ ៥-ពិនិត្យលើការចំណាយទៅខេត្តនានាកន្លងមក និងប៉ាន់ស្មានថាតើនឹងអាចមានថវិកាទៅខេត្តនានាដូចបានព្រាងទុក ។ ៦-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕