Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគ​ទី៨ នាំ​យក​ទេយ្យទាន និង​បច្ច័យប្រគេន​ព្រះសង្ឃនៅ​វត្តរតនមណ្ឌលរង្សី
 ថ្ងៃទី 7 ខែមីនា ឆ្នាំ2024

ក្នុងដំណើរបេសកកម្មនៅទឹកដីខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញនាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖ សាដក អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តរតនមណ្ឌលរង្សី(ហៅវត្តទីប្រាំបួន) ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
កុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានឧទ្ទិសជូនញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី