Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
 ថ្ងៃទី 7 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ទាំង៦ឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលសរុបចំនួន ៤២នាក់ ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន ដែលបាននឹងកំពុងជួបប្រទះក្នុងការអនុវត្តការងារកន្លងទៅ ទាក់ទងនឹងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផែនការសកម្មភាពរបស់ឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅសាលប្រជុំសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី