Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តព្រះឥន្ទទ្រង់
 ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2024


នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញនាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖ សាដក អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តព្រះឥន្ទទ្រង់ ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។
កុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានឧទ្ទិសជូនញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី