នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅភោជ នីយដ្ឋានលីហួត ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំក្រុម ក្រោម់អធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីលោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីត្រៀមជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕