នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីប្រមូលផ្តុំគំនិត យោបល់ក្នុងការប្រជុំបូកសរុបលទ្ធផលការអនុវត្តមុខងារតំណាងឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕