នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ករ៉ូយាល់ ខេត្តកែប ឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិតីក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាតិលើកទី៣ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ នៅក្នុងឱកាសបើកកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, លេខាធិការដ្ឋានគ.ជ.អ.ប, ក្រុមប្រឹក្សាជាតិរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥, ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, មន្ត្រីរបស់អគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ សរុបទាំអស់ចំនួន ១៩៥នាក់។