ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយមហាសន្និបាតសភាតំបន់អាស៊ី The Senator Group for Asia Parliamentary Assembly (APA) នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយមហាសន្និបាតសភាតំបន់អាស៊ី The Senator Group for Asia Parliamentary Assembly (APA) ដើម្បីពិនិត្យពិភាក្សាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ ព្រមទាំងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២២ និងពិនិត្យលើបញ្ហាផ្សេងៗ ដោយមានការចូលរួមជាមតិយោបល់ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយមហាសន្និបាតសភាតំបន់អាស៊ី(APA) ក្នុងអង្គប្រជុំ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។