Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្ដម ជឹម លាវ រួមជាមួយ លោកជំទាវ ស៊ី វណ្ណថា បានអញ្ជេីញចូលរួមប្រជុំសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំត្រពាំងគរចំនួន៣៣រូប ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន ពីវឌ្ឍនភាព និងបញ្ហានានាជុំវិញដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ
 ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃទី០៤ ខខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំសាលាឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្ដម ជឹម លាវ សមាជិកគណៈកម្មកាទី១ ព្រឹទ្ធសភា និងជាក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ រួមជាមួយ លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជេីញចូលរួមប្រជុំសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំត្រពាំងគរចំនួន៣៣រូប ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន ពីវឌ្ឍនភាព និងបញ្ហានានាជុំវិញដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ។ នាពេលនោះដែរ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានភូមិ ឃុំ ផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភថវិកាជូនសមាជិកក្រុមប្រឹក្សាឃុំដែលបានអញ្ជើញចូលរួមនាពេលនោះចំនួន ៣៣០,០០០៛ ផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024