ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ======= នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗចំនួន ០៤ រួមមាន៖ ១-ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ប្រចាំឆ្នាំ២០២១ ២-ឆ្លងផែនការប្រតិបត្តិឆ្នាំ២០២២របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ៣-ពិនិត្យពិភាក្សាអំពីថវិកា និង៤-បញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តមសមាជិកក្រុម ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុម និងប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី៕