Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តឧត្តរមានជ័យ

  ថ្ងៃព្រហស្បតិ៍ ទី​5 ខែមករា ឆ្នាំ​2023

គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តឧត្តរមានជ័យ

=======

នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការងារជាមួយនឹងអាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ តាមដាន និងជំរុញការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ សិទ្ធីដីធ្លី និងសិទ្ធិទទួលបានសុខភាព ជាពិសេសស្រ្តី និងកុមារក្នុងកំឡុងពេលមានវិបត្តិកូវីដ-១៩ ព្រមទាំងស្តាប់ការបំភ្លឺពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ ទាក់ទងនឹងករណីដីធ្លី នៅសង្កាត់សំរោង ក្រុងសំរោង និងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី