គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុងសំរោង អាជ្ញាធរស្រុកចុងកាល់ អាជ្ញាធរស្រុកត្រពាំងប្រាសាទ និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងក្រុងសំរោង ឃុំពង្រ ស្រុកចុងកាល់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ======= នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអភិបាល នៃគណៈអភិបាលក្រុងសំរោង ដឹកនាំដោយលោកអ៊ុន សុភ័ក្រ, អភិបាល នៃគណៈអភិបាលស្រុកចុងកាល់ ដឹកនាំដោយលោក រិទ្ធី ប៉ាក់, អភិបាល នៃគណៈអភិបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក ហាំង ម៉េង និងមានការចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងក្រុងសំរោង ឃុំពង្រ ស្រុកចុងកាល់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ ក៏ដូចជាស្តាប់ការបំភ្លឺពីការដោះស្រាយពាក្យបណ្តឹងប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ ទាក់ទងនឹងករណីដីធ្លី នៅសង្កាត់សំរោង ក្រុងសំរោង និងឃុំចុងកាល់ ស្រុកចុងកាល់ និងករណីដីធ្លីប្រជាពលរដ្ឋ៣គ្រួសារនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន ២រូបផងដែរ៕