គណៈកម្មការទី១ព្រឹទ្ធសភា នាំយកទេយ្យទាន គ្រឿឧបភោគ បរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តប្រាសាទរាជាសំរោង ខេត្តឧត្តរមានជ័យ ====== នាព្រឹកពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បាននាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖សាដក ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទរាជាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងនាមជាសាសនិកកាន់ព្រះពុទ្ធសាសនា ឯកឧត្តម យ៉ង់ សែម សូមឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខសូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។