Responsive image
  
ឯកឧត្តម ខៀវ មុត បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍លើប្រធានបទ “សកម្មភាពសភារួមគ្នាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29)
 ថ្ងៃទី 18 ខែធ្នូ ឆ្នាំ2024

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧:០០នាទីព្រឹក ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការ ទី១ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍លើប្រធានបទ “សកម្មភាពសភារួមគ្នាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) ដែលផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឯកឧត្តម បានលើកឡើងអំពី អំពីកិច្ចខិតខំប្រឹងប្រែងនានារបស់កម្ពុជាដើម្បីឈានឆ្ពោះទៅសម្រេចបាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈពេលដែលមានការប្រឈមដោយការរាតត្បាតនៃកូវីដ-១៩និង ចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបានគូសបញ្ជាក់ ពីភាពចាំបាច់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងតំបន់និងអន្តរជាតិ ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងដំណើរស្តារសេដ្ឋកិច្ចពីវិបតិ្តកូវីដ-១៩ លើមាគ៌ាចីរភាព និងការធានាហិរញ្ញប្បទានក្នុងការប្រយុទ្ធ ប្រឆាំងការប្រែប្រួលអាកាសធាតុ និងភាពចាំបាច់នៃសាមគ្គីភាព ការផ្លាស់ប្តូរឧត្តមានុវត្តន៍ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសមត្ថភាពនិងការផ្ទេរបច្ចេកវិទ្យា ដើម្បីឈានឆ្ពោះទៅរកការសម្រេចបានការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងគោលដៅ SDGs ។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29) ត្រូវបានរៀបចំ ឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩” តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី