នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាង នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-29)ក្រោមមូលបទ”តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩” តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភា ផ្សាយចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។