Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា

ឯកឧត្តម ខៀវ មុត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៩
 ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៩ ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ គួរបញ្ជាក់ថា កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៩ ដែលសាធារណៈរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នឹងប្រព្រឹត្តិទៅ ក្រោមមូលបទ”តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយយុគសម័យកូវីដ-១៩” តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024