Responsive image
  
គណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយម្ចាស់បណ្តឹង នៅខេត្តឧត្តរមានជ័យ
 ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2024

គណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយម្ចាស់បណ្តឹង នៅខេត្តឧត្តរមានជ័យ
=======
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងចំនួន២០នាក់ មកពីសង្កាត់សំរោង ក្រុងសំរោង ឃុំពង្រ ស្រុកចុងកាល់ និងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមទាក់ទងនឹងពាក្យបណ្តឹងសម្រាប់ជាមូលដ្ឋានក្នុងការដាក់ជូនដល់អាជ្ញាធរពាក់ព័ន្ធស្រាយបំភ្លឺ នៅសណ្ឋាគារឈើនប្រាក់កប ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តឧត្តរមានជ័យ ។
សូមជម្រាបថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅព្រឹទ្ធសភា ហើយពាក្យបណ្តឹងទាំងអស់នេះគណៈកម្មការទី១ព្រឹទ្ធសភា បានធ្វើលិខិតអន្តរាគមន៍ និងបានបញ្ជូនទៅរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងដោះស្រាយ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី