នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទៅ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន ។