ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាត IPU លើកទី១៤៣ ======= នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (IPU-143) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីត នៅប្រទេសអេស្ប៉ាញ។ កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្រ្តីជំនាញពាក់ព័ន្ធ៕