ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ======= នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩.០០ ព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅដើម្បីចូលរួមមហាសន្និបាតលើកទី១៤៣ របស់សហភាពអន្តរសភា (IPU) និងកិច្ចប្រជុំពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិសិទ្ធិមនុស្សកម្ពុជា ដើម្បីមកធ្វើការឆ្លើយបំភ្លឺនិងសំណួររបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា IPU ព្រោះគេនិងពិនិត្យឡើងវិញនូវករណីអតីតសមាជិកសភានៃអតីតគណបក្សសង្រ្គោះជាតិ៥៧រូប ដើម្បីឱ្យគណៈប្រតិភូ ព្រឹទ្ធសភាត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU)លើកទី១៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីត(Madrid) ប្រទេសអេស្ប៉ាញ (Spain) នាពេលខាងមុខនេះ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស២ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងស្រាវជ្រាវ លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងលោក សេង ធី ប្រធានការិយាល័យពហុភាគី រដ្ឋសភា ។