Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា

សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលប្រជុំដើម្បីត្រៀមក្នុងកិច្ចប្រជុំASEP11
 ថ្ងៃទី 15 ខែវិច្ឆិការ ឆ្នាំ2024

សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលប្រជុំដើម្បីត្រៀមក្នុងកិច្ចប្រជុំASEP11
=======
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នាពេលខាងមុខ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំ ASEP11 តាមប្រព័ន្ធនិម្មិត (ZOOM) ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-ប្រសាសន៍លោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំ
២-របាយការណ៍សង្ខេបរបស់ឯកឧត្តម ឡេង ប៉េងឡុង លេខាធិការជាតិASEP11
៣-មតិយោបល់ចូលរួមពីអង្គប្រជុំ
៤-បញ្ហាផ្សេងៗ
៥-មតិបូកសរុបលោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា លោកជំទាវ អ៊ុ សូម៉ានីន សមាជិកាព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា
ព្រមទាំងមានការអញ្ជើញចូលរួមប្រជុំពីចម្ងាយតាមប្រព័ន្ធនិម្មិត (ZOOM) រួមមាន ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា និងមន្រ្តីជំនាញពាក់ព័ន្ធ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024