ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ======= នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលម៉ោង ០៨:៣០ នាទីព្រឹក នៅសាលពិសេសទី៣ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរសភានៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងស្រាវជ្រាវ លោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោកស្រី សុខ លក្ខិណា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និងលោក អ៊ុន សំរេច អនុប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ។