ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១ព្រឹទ្ធសភា និងគណៈកម្មការទី១រដ្ឋសភា ======= នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១.ស្តាប់ការធ្វើបទបង្ហាញរបស់លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីត្រៀមធ្វើបទបង្ហាញជូនគណៈកម្មការទី១រដ្ឋសភា។ ២.ការផ្តល់មតិយោបល់របស់សមាជិកអង្គប្រជុំ។ ៣.បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា លោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី លោកប្រធាននាយកដ្ឋានព័ត៌មាន លោកប្រធានការិយាល័យក្រុមភូមិភាគទី៨ មន្រ្តីតំណាងនាយកដ្ឋានពិធីការ និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា៕