ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានចុះសួរសុខទុក្ខ និងស្វែងយល់ពីសកម្មភាពការងារក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជុំវិញការងាររៀបចំពិនិត្យការចុះឈ្មោះ កាផ្ទៀងផ្ទាត់ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ព្រមទាំងការចាក់វ៉ាក់សាំង Covod-19 ជូនប្រជាពលរដ្ឋក្នុងឃុំ និងការចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាករបស់ឃុំ និងភូមិទាំង១០ នាពេលនោះឯកឧត្តម និងលោកជំទាវ បានជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ ដោយបានជួសជុលផ្លូវជូនប្រជាពលរដ្ឋចំនួន១ខ្សែ ត្រូវចំណាយប្រាក់អស់ចំនួន ៣៥០.០០០៛ និងបានផ្តល់ផ្ទះមួយខ្នងទំហំ៥x៧ម ជូនប្រជាពលរដ្ឋដែលជាស្ត្រីមេមាយមានជីវភាពក្រលំបាកផងដែរ ។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភថវិកាជូនសមាជិកអង្គប្រជុំចំនួន ២៣០.០០០៛ និងបានឧបត្ថម្ភសម្រាប់ការប្រើប្រាស់ថ្លៃទឹក ភ្លើង របស់ឃុំចំនួន ៩០.០០០៛ ។ ដែលសរុបជាទឹកប្រាក់អស់ចំនួន ៦៧០.០០០៛ ។