នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានភូមិទាំង២៣ភូមិ នៅសាលាឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមបាន៖ ១.ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ២.បានផ្សព្វផ្សាយ អំពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ៣.បន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំរបស់ក្រសួងសុខាភិបាល ព្រម ទាំងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់ៗគ្នា។