Responsive image
  
មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅប្រទេសប្រុយណេ
 ថ្ងៃទី 27 ខែសីហា ឆ្នាំ2024

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង 15៖30នាទី ឯកឧត្តម យ៉ង់ សែម ប្រធាន គណៈកម្មការទី១នៃព្រឹទ្ធសភា នឹងជាសមាជិកគណកម្មាធិការប្រតិបត្តិ AIPA-42 កម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពី ទីក្រុងដារូសាទ្បឹម ប្រទេសប៊្រុយណេ។

គណៈកម្មការសង្គមកិច្ច AIPA-42 បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចនៃរបៀបវារៈចំនួន ០៤ មានដូចតទៅៈ
១. របាយការណ៍កិច្ចប្រជុំគណៈកម្មាធិការគ្រឿងញៀនអាយប៉ា (AIPACODD) លើកទី៤។
២. ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់បរិយាប័ន្តឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ (ស្នើដោយប្រទេស ប៊្រុយណេ)
3.ការធ្វើមូលដ្ឋាននីយកម្មគោលនយោបាយថ្នាក់ជាតិឲ្យមានប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) (ស្នើដោយប្រទេសម៉ាឡេស៊ី)
៤. សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការប្រើបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការចូលរួមបោះឆ្នោតកាន់តែប្រសើរឡើង”
សេចក្តីព្រាងសេចក្តីសម្រេចនេះ ត្រូវបានលើកទៅពិភាក្សានៅ មហាសន្និបាតក្រោយ តាមសំណើរបស់កម្ពុជា និងបានគាំទ្រដោយប្រទេសឡាវ និងអគ្គលេខាធិការដ្ឋានAIPA ហើយ ប្រទេសម៉ាឡេសុីជាម្ចាស់សំណើរក៏យល់ព្រមដកចេញនៅក្នុងកិច្ចប្រជុំAIPA-42 នេះដែរនឹងរង់ចាំស្នើរទៅលើកក្រោយ។
កម្ពុជាយល់ឃើញថា ការបោះឆ្នោតជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសនិមួយៗ ហើយប្រទេសនីមួយៗមានគណកម្មការជាតិរៀបចំការបោះឆ្នោតរៀងៗខ្លួន។ យើងមិនអាចប្រាប់ទៅប្រទេសណាមួយឲ្យយកតាមគំរូឬរបៀបបោះឆ្នោតតាមប្រទេសណាមួយទៀតបានឡើយ។ រដ្ឋនីមួយៗនៃសហរដ្ឋអាមេរិកមានឯករាជភាពក្នុងការរៀបចំកិច្ចការបោះឆ្នោតរៀងៗខ្លួន។ ជាចុងក្រោយ មុននឹងធ្វើការអនុមត័ដកចេញ ឯកឱត្តមយ៉ង់ សែម បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះមិនទាន់មានគំរូណាមួយល្អឥតខ្ចោះនោះទេ ហើយប្រទេសនីមួយៗអាចសំរេចយកគំរូឬរបៀបបោះឆ្នោតណាមួយក៏បាន។

——–
មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី