Responsive image
  
ឯកឧត្តម ជឹម លាវ បានចុះជួបក្រុមប្រឹក្សាឃុំ ដើម្បីស្វែងយល់ពីសភាពការណ៏ សកម្មភាពការងារព្រមទាំងចូលរួមជួយដោះស្រាយបញ្ហាលំបាក និងបញ្ហាជំងឺCovid-19 ក្នុងភូមិត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 21 ខែសីហា ឆ្នាំ2024

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកាភូមិភាគទី២ បានចុះជួបក្រុមប្រឹក្សាឃុំ ដើម្បីស្វែងយល់ពីសភាពការណ៏ សកម្មភាពការងារព្រមទាំងចូលរួមជួយដោះស្រាយបញ្ហាលំបាក និងកាខ្វះខាតជុំវិញការងារប្រចាំថ្ងៃ និងបញ្ហាជំងឺCovid-19 ក្នុងភូមិត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភដល់គ្រួសារនៃសពចំនួន ៧គ្រួសារ ក្នុងនោះមានសពស្លាប់ដោយសាជំងឺCovid-19 មួយគ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ២០០,០០០៛ និងស្ត្រីសំរាលកូនចំនួន២គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ៥០,០០០៛ និងមានគ្រួសារមួយសំរាលបានកូនភ្លោះពីរនាក់ទទួលបានប្រាក់ចំនួន ១០០,០០០៛ និងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំទុកសម្រាប់ដោះស្រាយការងារប្រចាំខែចំនួន ៦០០.០០០៛ និងជូនជាសោហ៊ុយសម្រាប់ការធ្វើដំណើររបស់សមាជិកអង្គប្រជុំមានមេភូមិចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន ១០,០០០៛ សរុបថវិការទាំងអស់ចំនួន ២,៣២០,០០០៛ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី