ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានជួបប្រជុំការងារជាមួយក្រុមមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ដើម្បីសួរសុខទុក្ខពីស្ថានភាពមន្ត្រី និងក្រុមគ្រួសារ
ថ្ងៃទី 19 ខែសីហា ឆ្នាំ2024
ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទីព្រឹក នៅបន្ទប់ប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានជួបប្រជុំការងារជាមួយក្រុមមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ដើម្បីសួរសុខទុក្ខពីស្ថានភាពមន្ត្រី និងក្រុមគ្រួសារ ។ បន្ទាប់មកឯកឧត្តមបានបើកកិច្ចពិភាក្សា៖
១. អំពីការងាររបស់គណៈកម្មការនៅក្នុងបរិបទកូវីដ-១៩ ដូចជាការងារពាក្យបណ្តឹង និងការងារសិទ្ធិមនុស្ស ។
២. ត្រៀមឯកសារជួបប្រជុំជាមួយគណៈកម្មការទី១ រដ្ឋសភាតាមប្រព័ន្ធវីដេអូ (Zoom)។
៣. រៀបចំចងក្រងឯកសារសកម្មភាពការងាររបស់គណៈកម្មការទី១ តាំងពីអាណត្តិមុនៗ និងអាណត្តិថ្មីនេះ ។
៤ បន្តទំនាក់ទំនងការងារឱ្យបានជាប់ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។
៥ ណែនាំមន្ត្រីឱ្យអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ។