Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្ដម ជឹម លាវ បាន​អញ្ជេីញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​ឃុំ និង​មេ​ភូមិ​ទាំង១០ ក្នុងឃុំត្រពាំងគ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 19 ខែកក្កដា ឆ្នាំ2024

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ជឹម លាវ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយលោកជំទាវ ស៊ី វណ្ណថា សមាជិកា ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាសមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជេីញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០ ក្នុងឃុំត្រពាំងគ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដេីម្បីស្វែងយល់ ស្តាប់របាយការណ៍ បញ្ហាផ្សេងៗក្នុងមូលដ្ឋាន និងបញ្ហាជុំវិញរោគរាតត្បាតដ៏កាចសាហាវCovid-19 ដែលកេីតមានក្នុងឃុំ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានជួយឧបត្ថម្ភដល់គ្រួសារដែលធ្វេីចត្តាឡីស័កចំនួន ៨គ្រួសារ ដែលជួបបញ្ហាខ្វះ ខាត ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, ទឹកត្រី ១យួ , ទឹកស៊ីអីវ ១យួ , ត្រីខ ១២កំប៉ុង , មី ១កេះ និងថវិកាចំនួន ៨០.០០០ រៀល និងជូនថវិកាដល់មេភូមិទាំង១០ ដេីម្បីធ្វេីជាសាហ៊ុយ ក្នុងម្នាក់ៗទទួលបានប្រាក់ ចំនួន ១០.០០០ រៀល សរុបទឹកប្រាក់ទាំងអស់ ចំនួន ៨០០.០០០រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី