Responsive image
  
គណៈប្រតិភូសភាកម្ពុជាបន្តអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
 ថ្ងៃទី 30 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូសភាកម្ពុជាបន្តអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
=======
នាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ (IPU-142) ក្រោមប្រធានបទរួម៖យកឈ្នះរោគរាតត្បាតថ្ងៃនេះ ធ្វើឱ្យប្រសើរឡើងនៅថ្ងៃស្អែក ជាតួនាទីរបស់សភា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានប្រទេសជាសមាជិកចូលរួមចំនួន១៣៥ប្រទេស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី