Responsive image
  
គណៈប្រតិភូសភាកម្ពុជា បន្ត​អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤២
 ថ្ងៃទី 29 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
=======
នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ (IPU-142) តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានប្រទេសជាសមាជិកចូលរួមចំនួន១៣៥ប្រទេស។
មហាសន្និបាតលើកទី១៤២នេះ ក៏មានការឡើងថ្លែងបើកមហាសន្និបាតដោយឯកឧត្តម Duarte Pacheco ប្រធានសហភាពអន្តរសភា(IPU) និងការធ្វើអន្តរកម្មជាមួយភ្ញៀវពិសេស ព្រមទាំងបទអន្តរគមន៍ពីសមាជិក៖ទស្សនៈយេនឌ័រ និងយុវជន ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី