Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
 ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
=======
នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានប្រទេសជាសមាជិកចូលរួមសរុបចំនួន១៣៥ប្រទេស។ អង្គប្រជុំដំណើរការដោយមានរបៀបវារៈចំនួន ០៦គឺ៖
១-លទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០។
២-កិច្ចប្រជុំនានារបស់សហភាពអន្តរសភា(IPU) សម្រាប់ពេលអនាគត។
៣-ការបង្កើតពានរង្វាន់ IPU Cremer-Passy Prize។
៤-សកម្មភាពរបស់គណៈកម្មាធិការនានានិងសកម្មភាពរបស់IPU រួមមាន៖គណៈកម្មាធិការសិទ្ធិមនុស្សនៃសមាជិកសភា វេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេងរបស់IPU គណៈកម្មាធិការមជ្ឈិមបូព៌ា គណៈកម្មាធិការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិក្រុមទីប្រឹក្សាផ្នែកសុខភាព និងក្រុមទីប្រឹក្សាជាន់ខ្ពស់ស្តីពីការប្រឆាំងភេវរកម្ម និងហិង្សាជ្រុលនិយម។
៥-ការកែសម្រួលឡើងវិញនូវយុទ្ធសាស្ត្ររបស់IPU។
៦-ផ្សេងៗ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024