Responsive image
  
គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
 ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២
=======
នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤២ (IPU-142) តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានប្រទេសជាសមាជិកចូលរួមសរុបចំនួន១៣៥ប្រទេស។
កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈចំនួន ០៧គឺ៖
១-ការអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។
២-ការអនុម័តលើវិធាននីតិវិធីពិសេសសម្រាប់កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់មហាសន្និបាត និងគណៈកម្មាធិការអចិន្ត្រៃយ៍នានា។
៣-ការអនុម័តលើរបាយការណ៍សង្ខេបនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៦។
៤-ចក្ខុវិស័យរបស់ប្រធានIPU និងរបាយការណ៍សកម្មភាពនានា ចាប់តាំងពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៦។
៥-របាយការណ៍ប្រចាំឆ្នាំរបស់IPUស្តីពីផលប៉ះពាល់រាយការណ៍ដោយអគ្គលេខាធិការ IPUស្តីពីសកម្មភាពនានារបស់IPU នៅក្នុងឆ្នាំ២០២០។
៦-ការបោះឆ្នោតគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការនានា។
៧-សំណួរផ្សេងៗទាក់ទងនឹងសមាជិកភាពរបស់IPU៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី