Responsive image
  
ឯកឧត្ដម ជឹម លាវ សមាជិក​ព្រឹទ្ធសភា បាន​អញ្ជេីញ​ចូល​រួម​ក្នុង​ទិវា​កាក​បាត​ក្រហម ខួប​លេីក​ទី ១៥៨ លេី​ប្រធានបទ “​ទាំង​អស់​គ្នា​ចូល​រួម​ជាមួយ​កាកបាត​ក្រហម​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺCOVID-19 និង​កសាង​ភាព​ធន របស់​សង្គម​ជាតិ “
 ថ្ងៃទី 11 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ជឹម លាវ សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងជាសមាជិកគណ:កម្មការទី១ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្ដម ច្រឹង គឹមស្រ៊ាង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាសមាជិកគណ:កម្មការទី៣ ព្រឹទ្ធសភា ព្រមទាំងលោកជំទាវ ស៊ី វណ្ណថា សមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាសមាជិកាគណ:កម្មការទី៩ ព្រឹទ្ធសភាបានអញ្ជេីញចូលរួមក្នុងទិវាកាកបាតក្រហម ខួបលេីកទី ១៥៨ លេីប្រធានបទ “ទាំងអស់គ្នាចូលរួមជាមួយកាកបាតក្រហមកម្ពុជាប្រយុទ្ធនឹងជំងឺCOVID-19 និងកសាងភាពធន របស់សង្គមជាតិ ” នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានពាំនាំនូវថវិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌល ភូមិភាគទី២ ចំនួន ៥.០០០.០០០ រៀល និង ថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន ៥០០.០០០ រៀល ថែមទៀត ជូន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការ សាខាកាកបាតក្រហមខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត កំពង់ចាម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី