ព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្ដម ជឹម លាវ ឯកឧត្តម ច្រឹង គឹមស្រ៊ាន និងលោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាលយ័សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា បាននាំយកអំណោយសម្ភារៈ ប្រើប្រាស់គ្រឿង ឧបភោគបរិភោគរួមមាន៖ អង្ករ៤០០គីឡូ មី៦០កេះ ទឹកត្រី៦០ដប ទឹកស៊ីអីវ៦០ដប ត្រីខកំប៉ុង៥០០កំប៉ុង ទឹកដោះគោឆៅ៤៨០កំប៉ុង ទឹកសុទ្ធ២៤០ដប សៀង១៥គីឡូ ត្រីងៀត១៥គីឡូ ភួយ៣៩ភួយ មុង៣៩មុង ក្រម៉ា៣៩ក្រម៉ា និងថវិកាចំនួន ៤,១០០,០០០៛ របស់សម្តេចទៅជូនកម្មករ កម្មការិនីកំពុងធ្វើផ្លូវ និងធ្វើសាលាបុណ្យនៅភូមិទី១០ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ចំនួន៣៩នាក់ ។ បន្ទាប់មក ឯកឧត្តម ជឹម លាវ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសូមបងប្អូនរក្សាការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ត្រូវរក្សាអនាម័យ និងគម្លាតសង្គម អោយបានល្អ ត្រូវចេះសាមគ្គីគ្នា ឱ្យស្របនឹងប្រសាសន៍ណែនាំរបស់សម្តេចតេជោប្រមុខថ្នាក់ដឹកនាំ ៣ការពារ ៣កុំ ដាច់ខាតកុំជឿពាក្យញុះញុងព័ត៌មានមិនពិតពីពួកអគតិ។