Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ នៅ​ខេត្តរតនគិរី
 ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2024

ឯកឧត្តម យ៉ង់ សែម ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ នៅខេត្តរតនគិរី
=======
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមាមជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុក ដើម្បីផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗរបស់ព្រឹទ្ធសភា លទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទាំង៨ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ផ្សព្វផ្សាយអំពីសភាពការណ៍រួមក្នុងប្រទេស និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន នៅសាលប្រជុំសាលាស្រុកវើនសៃ ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តរតនគិរី ក្រុមមេធាវីស្ម័គ្តចិត្តសម្តេចតេជោសែន តំណាងសម្ព័ន្ធភាពជាតិ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្រុកវើនសៃសរុបចំនួន៨៣នាក់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី