ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ និង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ព្រមទាំងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលរងស្រុកដំណាក់ចង្អើរ នៅសាលាឃុំពងទឹក ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន ÷ ១/ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ។ ២/ អំពីជំងឺកូវីដ១៩ និង វិធានការបង្ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ៣/ អំពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០។ ៤/ អំពីគោលនយោបាយ ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ។ ៥/ កិច្ចការសំខាន់ៗ សម្រាប់អនុវត្តន៍ ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២២ និង ឆ្នាំ២០២៣។ មុននឹងបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អ្នកចូលរួម និង រដ្ឋបាលឃុំពងទឹក សរុបមានទឹកប្រាក់ចំនួន ៤០០ ០០០រៀល ។