Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្ដម ខៀវ មុត បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ សួរ​​សុខ​​ទុក្ខ​របស់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ ស្មៀន នាយ​ប៉ុស្​តិ៍រដ្ឋបាល និង​ប្រធាន​ភូមិ​នៅ​សាលា​ឃុំ​កំពង់​ត្រាច​ខាង​លិច
 ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ2024

នារសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៥​និងជាអនុប្រធាន​គណៈកម្មការទី១ និងលោកជំទាវ កង សៅរ៍ធន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី៣ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះឯកឧត្តមបានលេីកឡេីងនូវសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រួមមានទី១.ត្រូវការសន្តិភាព ។ ទី២.ត្រូវការជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ។ ទី៣.ត្រូវការភាពយុត្តិធម៌ក្នុងសង្គម ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
-ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
-ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
-ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
-ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២, ជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣, ជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឆ្នាំ២០២៥
-ទី៥.ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី