នារសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១, ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ និងឯក ឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាសមាជិកគណៈកម្មការទី៦ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និ ងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើរនិងលើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មី ក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារនិងតាមសហគមន៍ ជាពិសេសត្រូវរួមសហការគ្នាអនុវត្តន៍តាមការណែនាំថ្មីរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវរៀបចំវិធានការឆ្ពោះទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះ។