Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្ដម ខៀវ មុត បាន​អញ្ជេីញ​ជួប​សំណេះ​សំណាល សួរ​សុខ​ទុក្ខ និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ស្មៀន នាយប៉ុស្តិ៍​រដ្ឋបាល និង​ប្រធាន​ភូមិ​នៅ​សាលា​ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ
 ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៥​និងជាអនុប្រធាន​គណៈកម្មការទី១, ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ និងឯក ឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាសមាជិកគណៈកម្មការទី៦ បានអញ្ជេីញ ជួបសំណេះសំណាល សួរសុខទុក្ខ និ ងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិនៅសាលាឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើរនិងលើកទឹកចិត្តឲ្យបន្តផ្សព្វផ្សាយការរស់នៅតាមបែបគន្លងថ្មី ក្នុងការងារថែទាំសុខភាពផ្ទាល់ខ្លួន តាមក្រុមគ្រួសារនិងតាមសហគមន៍ ជាពិសេសត្រូវ​រួមសហការគ្នាអនុវត្តន៍តាមការណែនាំថ្​មីរបស់ក្រសួងសុខាភិបាល​ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវរៀបចំវិធានការឆ្ពោះទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី